មកដល់វៀតណាមថ្ងៃដំបូង មិនដឹងធ្វើអ្វីមុន? នេះជាជំហានសំខាន់ៗ…

មកដល់ថ្ងៃដំបូង ហេតុអ្វីបងប្អូនភ័យច្របូកច្របល់?

អត្ថបទលេខ 2

បងប្អូនខ្មែរជាច្រើន មកដល់វៀតណាមថ្ងៃដំបូង មានអារម្មណ៍ច្របូកច្របល់ មិនដឹងត្រូវធ្វើអ្វីមុន ឬចាប់ផ្តើមពីណា។ ប៉ុន្តែបើដឹងជំហានត្រឹមត្រូវ អ្វីៗនឹងងាយស្រួលឡើងខ្លាំង។

ជំហានទី១ – ស៊ីម និងអ៊ីនធឺណិត

ប្រើស៊ីមកម្ពុជា ជាបណ្តោះអាសន្ន

មុនមក បងប្អូនអាចបើក Roaming (អន្តរជាតិ) ស៊ីមកម្ពុជារបស់ខ្លួន ដើម្បីមានអ៊ីនធឺណិតប្រើបណ្តោះអាសន្ន ដូចជា ស្វែងរកផ្លូវ ឬទំនាក់ទំនង។

ទិញស៊ីមវៀតណាមក្រោយមក

ក្រោយមក គួរទិញស៊ីមវៀតណាមដែលមាន Data ច្រើន ដើម្បីងាយស្រួលទំនាក់ទំនង និងមើលវីដេអូកម្សាន្ត។

កន្លែងទិញ និងការប្រុងប្រយ័ត្ន

អាចទិញស៊ីមនៅច្រកព្រំដែនបាន ប៉ុន្តែតម្លៃខ្លះអាចខ្ពស់។ ខ្ញុំក៏មានលក់ Data ផងដែរ ប៉ុន្តែតម្លៃអាចខ្ពស់ជាងទីផ្សារបន្តិច ដូច្នេះខ្ញុំមិនណែនាំឲ្យបងប្អូនទិញពីខ្ញុំទេ ប្រសិនបើចង់សន្សំថ្លៃ។

ជំហានទី២ – ប្តូរប្រាក់

កន្លែងដែលគួរប្តូរ

បងប្អូនគួរប្តូរប្រាក់នៅកន្លែងដែលទុកចិត្តបាន ដូចជា ចំណតរថយន្ត ឬកន្លែងផ្លូវការដែលមានភាពច្បាស់លាស់។

ប្តូរតិចនៅច្រកព្រំដែន

បើចាំបាច់ អាចប្តូរតិចៗនៅច្រកមុកបាយ ដើម្បីប្រើបន្ទាន់ ប៉ុន្តែមិនគួរប្តូរច្រើននៅទីនោះ។

ការជួយពីខ្ញុំ

ខ្ញុំក៏អាចជួយប្តូរប្រាក់តាមធនាគារ ABA បាន ប៉ុន្តែខ្ញុំយកថ្លៃបន្តិចខ្ពស់ជាងធម្មតា ដូច្នេះខ្ញុំសូមណែនាំឲ្យបងប្អូនប្តូរនៅកន្លែងធំៗ ដើម្បីសន្សំថ្លៃ។

ជំហានទី៣ – ការធ្វើដំណើរ

នៅហូជីមិញ មានជម្រើសជាច្រើន ដូចជា ម៉ូតូ តាក់ស៊ី ឬសេវាកម្មអនឡាញ។ បងប្អូនគួរតែដឹងទីតាំងទៅមុន និងដឹងតម្លៃប្រហែល មុននឹងធ្វើដំណើរ ដើម្បីជៀសវាងបញ្ហា។

ជំហានទី៤ – ស្នាក់នៅបណ្តោះអាសន្ន

ខ្ញុំសូមណែនាំឲ្យបងប្អូន ស្នាក់នៅតែ១ថ្ងៃសិន បើឃើញថាស្អាត និងសមរម្យ អាចបន្តនៅបន្ថែមបាន។ បើកន្លែងមិនស្អាត ឬមិនសមរម្យ គួរប្តូរទីកន្លែងផ្សេង កុំបង្ខំខ្លួនឲ្យនៅ។

បើបងប្អូនដឹងជំហានទាំងនេះ ថ្ងៃដំបូងនឹងងាយស្រួល

ថ្ងៃដំបូងអាចមើលទៅពិបាក ប៉ុន្តែបើបងប្អូនដឹងថាត្រូវធ្វើអ្វី អ្វីៗនឹងក្លាយជាងាយស្រួលជាងដែលគិត។

បន្តអានផ្នែកទី២ អំពីថ្ងៃដំបូងមកវៀតណាម និងអ្វីដែលត្រូវធ្វើ

🌟 ប្រសិនបើបងប្អូនចង់សួរព័ត៌មានបន្ថែម ឬត្រូវការការប្រឹក្សាក្នុងការដើរលេង និងរកស៊ីនៅទីនេះ សូមទាក់ទងមកខ្ញុំ៖

👉 ចុចទីនេះដើម្បីមើលព័ត៌មានទំនាក់ទំនង